٥٠

ឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឱ្យអ្នកនូវភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់(ឱ្យពួកនាង)នូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយនិងខ្ញុំបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឱ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នករៀបការផងដែរជាមួយនឹង)កូនស្រីរបស់ពូមីងខាងឪពុករបស់អ្នក(ក្មួយស្រីបង្កើតខាងឪពុក) និងកូនស្រីរបស់ពូមីងខាងម្តាយរបស់អ្នក(ក្មួយស្រីបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនជាមួយអ្នក ព្រមទាំងស្ត្រីដែលជាអ្នកមានជំនឿ ប្រសិនបើនាងព្រមប្រគល់ខ្លួនរបស់នាងឲ្យព្យាការី(ដោយគ្មានខាន់ស្លា) ប្រសិនបើព្យាការីចង់រៀបការជាមួយនាងដែលជាករណីពិសេសសម្រាប់តែអ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះខុសពីបណ្តាអ្នកមានជំនឿទាំងឡាយ។ ពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅលើពួកគេ(បណ្តាអ្នកមានជំនឿ)ចំពោះរឿងភរិយារបស់ពួកគេ ហើយនិងស្រ្តីបម្រើដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដើម្បីកុំឱ្យអ្នកមានការចង្អៀតចង្អល់អ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

CACCO (២០២៥)

ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបាន អនុញ្ញាតឱ្យអ្នកនូវបណ្ដាភរិយារបស់អ្នកដែលអ្នកបានផ្ដល់ប្រាក់ខាន់ ស្លាដល់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នកដែលអល់ឡោះបាន ប្រទានជាជ័យភណ្ឌដល់អ្នក។ ហើយ(យើងបានអនុញ្ញាតឱ្យអ្នករៀប ការជាមួយ)កូនស្រីរបស់មាខាងឪពុករបស់អ្នក និងកូនស្រីរបស់មីង ខាងឪពុករបស់អ្នក និងកូនស្រីរបស់មាខាងម្ដាយរបស់អ្នក ហើយ និងកូនស្រីរបស់មីងខាងម្ដាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនជាមួយអ្នក។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នកដែរនូវ)ស្ដ្រីមានជំនឿដទៃទៀតដែលនាងបានប្រគល់ខ្លួនរបស់នាងជូនណាពី(ដោយ មិនទាមទារខាន់ស្លា) ប្រសិនបើណាពីមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយនាងគឺសម្រាប់តែអ្នកម្នាក់គត់ដោយមិនអនុញ្ញាត ចំពោះអ្នកមានជំនឿទូទៅឡើយ។ ពិតណាស់ យើងបានដឹងពីអ្វី ដែលយើងបានដាក់បញ្ញត្ដិចំពោះពួកគេក្នុងរឿងភរិយារបស់ពួកគេ (អនុញ្ញាតត្រឹមបួននាក់)និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកគេ ដើម្បី កុំឱ្យមានការលំបាកដល់អ្នក។ ហើយអល់ឡោះមហាអភ័យទោសមហាអាណិតស្រឡាញ់។

អះម៉ាត់ យ៉ះយ៉ា (២០១១)

ឱណាពី យើងពិតជាបានអនុញ្ញាតច្បាប់ឱ្យអ្នកចំពោះភរិយាទាំងឡាយរបស់អ្នក ដែលអ្នក បានផ្តល់ខាន់ស្លាទៅឱ្យពួកនាង និងចំពោះទាសី ដែលអ្នកគ្រប់គ្រងពីអ្វីដែលអល់ឡោះបាន បំពេញទៅឱ្យអ្នក។ ព្រមទាំងបុត្រីទាំងឡាយរបស់មាអ្នក និងបុត្រីទាំងឡាយរបស់មីងអ្នក (ខាងបិតា) និងបុត្រីទាំងឡាយរបស់មាអ្នក និងបុត្រីៗរបស់ម្តាយមីងអ្នក (ខាងមាតា) ដែល ពួកនាងបានភៀសខ្លូនជាមួយនឹងអ្នក ព្រមទាំងនារីម្នាក់ដែលមានជំនឿ ប្រសិនបើនាងបាន ប្រគល់ខ្លួននាងសម្រាប់ណាពី ប្រសិនបើណាពីមានបំណងប្រាថ្នានឹងចង់រៀបអាពាហ៍ ពិពាហ៍ចំពោះនាងដោយចំពោះតែអ្នកប៉ុណ្ណោះ ក្រៅពីពួកដែលមានជំនឿ។ យើងប្រាកដជា បានដឹង ហើយនូវអ្វីដែលយើងបានដាក់កាតព្វកិច្ចទៅលើពួកគេ នៅក្នុងភរិយាទាំងឡាយ របស់ពួកគេ ព្រមទាំងទាសីទាំងឡាយរបស់ពួកគេ ដើម្បីកុំឱ្យមានឧបសគ្គណាមួយទៅលើ អ្នក ហើយអល់ឡោះគឺជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកដែលអាណិតស្រឡាញ់បំផុត

ហ្សាការីយ៉ា អាដាម (២០០៦)

គន្លឹះ៖ សាកល្បងរុករកជាមួយctrlK

1អាល់ហ្វាតីហះ
2អាល់បាក៏រ៉ោះ
3អាលីអ៊ិមរ៉ន
4អាន់នីសាក
5អាល់ម៉ាអ៊ីដះ
6អាល់អាន់អាម
7អាល់អាក់រ៉ហ្វ
8អាល់អាន់ហ្វាល
9អាត់តាវបះ
10យូនូស
11ហ៊ូទ
12យូសុហ្វ
13អាល់រ៉ក់ទ៍
14អ៊ីព្រហ៊ីម
15អាល់ហ៊ីជ្ជរ៍
16អាន់ណះល៍
17អាល់អ៊ិសរ៉ក
18អាល់កះហ្វី
19ម៉ារយ៉ាំ
20តហា
21អាល់អាន់ពីយ៉ាក
22អាល់ហាជ្ជ
23អាល់មុមីនូន
24អាន់នួរ
25អាល់ហ្វួរកន
26អាស្ហស្ហូអារ៉ក
27អាន់ណាមល៍
28អាល់ក៏សស
29អាល់អាន់កាពូត
30អាររ៉ូម
31លុកម៉ាន
32អាសសាជ្ជដះ
33អាល់អះហ្សាប
34សាបាក់
35ហ្វាតៀរ
36យ៉ាស៊ីន
37អាស្សហ្វហ្វាត
38សទ
39អាសហ្សូម៉ើរ
40ហ្គហ្វៀរ
41ហ្វុសស៊ីឡាត់
42អាស្ហស្ហូរ៉
43អាសហ្សុខរុហ្វ
44អាត់ទូខន
45អាល់ជើស៊ីយ៉ះ
46អាល់អះគហ្វ
47មូហាំម៉ាត់
48អាល់ហ្វាត់ហ៍
49អាល់ហ៊ូជូរ៉ត
50គហ្វ
51អាសហ្សារីយ៉ាត
52អាត់តួរ
53អាន់ណាច់ម៍
54អាល់កម៉ើរ
55អាររ៉ោះម៉ាន
56អាល់វ៉ាគីអះ
57អាល់ហាទីដ
58អាល់មូចាឌីឡះ
59អាល់ហាស្ហរ៍
60អាល់មុមតាហាណះ
61អាសសហ្វ
62អាល់ជូមូអះ
63អាត់តាហ្គពុន
64អាល់មូណាហ្វីគូន
65អាត់តឡាក
66អាត់តះរីម
67អាល់មុលក៍
68អាល់គឡាំ
69អាល់ហាកកោះ
70អាល់ម៉ាអារិជ
71ណួហ
72អាល់ជិន
73អាល់មុសហ្សាំមិល
74អាល់មុទដាសសៀរ
75អាល់គីយ៉ាម៉ះ
76អាល់អ៊ិនសាន
77អាល់មួរសាឡាត
78អាន់ណាបាក់
79អាន់ណាហ្ស៊ីអាត
80អាបាសា
81អាត់តឹកវៀរ
82អាល់អ៊ិនហ្វីតរ
83អាល់មូតហ្វហ្វីហ្វីន
84អាល់អ៊ិនស្ហ៊ីកក
85អាល់ពូរូជ
86អាត់តរិក
87អាល់អាក់ឡា
88អាល់ហ្គស្ហីយ៉ះ
89អាល់ហ្វាច់រ៍
90អាល់បាឡាត់
91អាស្ហស្ហាំ
92អាល់ឡៃល៍
93អាត់ទូហា
94អាស្ហស្ហើរហ៍
95អាត់តីន
96អាល់អាឡឹក
97អាល់កទរ៍
98អាល់ពៃយីណះ
99អាសហ្សាល់ហ្សាឡះ
100អាល់អាទីយ៉ាត
101អាល់ករីអះ
102អាត់តាកាស៊ួរ
103អាល់អោសរ៍
104អាល់ហ៊ូម៉ាហ្សះ
105អាល់ហ្វីល
106គូរ៉ៃស្ហ
107អាល់ម៉ាអូន
108អាល់កាវសើរ
109អាល់កាហ្វីរូន
110អាន់ណោសរ៍
111អាល់ម៉ាសាដ
112អាល់អៀខ្លោស
113អាល់ហ្វាឡឹក
114អាន់ណាស
Notes placeholders

បង្កើនបទពិសោធន៍ប្រើប្រាស់គម្ពីរគួរអានជាខេមរភាសា!
ចាប់ផ្តើមស្វែងយល់ឥឡូវនេះ៖

0%